ញៀនអ៊ីនធឺណិត​ គឺគ្រោះ​ថ្នាក់

ប្រើអ៊ីនធឺណិតនៅផ្ទះ

មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១០០​ នាក់​គឺ​ជា​អ្នក​ញៀន​ នឹង​ ការ​ប្រើ​ប្រាស់​អ៊ីនធឺណីត​ហើយ​ពូក​គេ​ប្រ​ឈម​និង គ្រោះ​ថ្នាក់​ខ្លាំង​ចំ​ពោះ​អរារម្មណ៍​ក្រៀម​ក្រំ​ ។ នេះ​គឺ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​ជំ​នាញ​ចិត្ត​វិ​ទ្យា​។​ អ៊ីនធឺណីត​ បាន​ផ្លាស់​ប្តូរ​បែប​បទ​នៃ​ការ​ងារ​ និង​សង្គម​របស់​មនុស្ស​រាប់​លាន​នាក់​ ។ ​ក៏ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ចំពោះ​បញ្ហានេះ​គឺវា​មាន​តិច​តួច​តែប៉ុណ្ណោះ​ ។​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រ​សិទ្ធ​ភាព​ នៃ​ការ​ចំ​ណាយ​ ពេល​ ច្រើន​ពេក​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណីត​ ជា​ពិ​សេស​គឺ​កុមារ​ និង​យុវវ័យ​រហូត​ធ្វើ​ឲ្យ​សាធារណ​ជន​បន្ទោស​វិបសាយ​ខ្លះ​ ពី​មូល​ហេតុ​នាំ​មក​នូវ​ជំ​ងឺមហា​រីក​និង​ ការ​ធ្វើ​អត្តឃាត​ ។ ក្នុង​ការ​សិក្សា​ថ្មី​មួយ​ អ្នក​ស្រាវ​ជ្រាវ​មាន​បំណង​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើ​មនុស្ស​ដែល​ប្រើ​ អ៊ីនធឺណិត​ច្រើន​ពេក​ទំ​នង​នឹង​មាន​ភាព​មិន​សប្បាយ​ចិត្ត​ដែរ​ទេ​ ។ ការ​សិក្សា​នេះ​គឺ​មាន​មនុស្ស​ ១,៣១៩​ នាក់​ដែល​បាន​ឆ្លើយ​សំណូរ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ។ យោង​តាម​ការ​ធ្លើយ​របស់​អ្នក​ទាំង​នោះ​ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ចាត់​ថ្នាក់​មនុស្ស​ ១,៣​ ភាគរយ​ ថា​ បាន​ញៀន​ចំពោះ​ការ​ប្រើ​ប្រាស់​ អ៊ីនធឺណិត​ ។ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រៀន​ធៀប​ អ្នក​ញៀន​ជាមួយ​នឹង​អ្នក​ញៀន​អាយុ​និង​ភេទ​ដូច​គ្នា​ ។ អ្នក​ញៀន​ប្រ​ឈម​នឹង​ការ​ពិបាក​ចិត្ត​ច្រើន​ជាង​ ដោយ​សារ​ពូក​គេទំនង​ជា​ចំណាយ​ពេល​ប្រើ​គេហទំហ័រ​លេង​ហ្គេម​ មើល​វិបសាយ​អាស​អាភាស​ឬ ជជែក​កម្សាន្ត ។ ​ជាក់​ស្តែង​ការ​ញៀន​ អ៊ីនធឺណិត​គឺមិន​ត្រូវ​បាន​ឲ្យ​និយម​ន័យ​ទៅ​តាម​បែប​វេជ្ជ​សាស្ត្រ​នោះ​ទេ​ ។ នៅ​ក្នុង​ការ​សិក្សា​ អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​និយម​ន័យ​ការ​ញៀន​អ៊ីនធឺណិត​ថា​ជា​ការ​ចំណាយ​ពេល​ វេលា​ជាមួយ​អ៊ីនធឺណិត​យ៉ាង​ងប់​ងុល​ ដែលរំខាន​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​​ ។យ៉ាង​ណា​ក៏ដោយ​ អ្នក​ជំនាញ​នៅ​មុន​ទាន់​សន្និ​ដ្ឋាន​មុត​មាំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ញៀន​ប្រ​ ព័ន្ធ​អ៊ីនធឺណិត​ និង​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ ឬ​ក៏ជា​ជំ​ងឺ​មួយ​នោះ​ទេ​។​សញ្ញា​សម្គាល់​បី​នៃ​ភាព​ក្រៀម​ក្រំ​គឺ មាន​អារ​ម្មណ៍​មិន​សប្បាយ​ចិត្ត​ស្ទើរ​គ្រប់​ពេល​វេលា​បាត់​បង់​ចំណាប់​ អារម្មណ៍​លើ​អ្វី​ដែល​អ្នក​ធ្លាប់​ចូល​ចិត្ត​ ហត់​នឿយ​គ្នាន​កម្លាំង​កំហែង​គ្មាន​ថាមពល​ ឬ​ក៏​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង​។ មនុស្ស​កើត​រោគ​ក្រៀម​ក្រំ​នឹង​បង្ហាញ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ ទាំង​នេះ​មាន​ស្ទើរ​តែ​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ ២ សប្តាហ៍​ ។ ប្រ​សិន​ជា​អ្នក​មាន​ការ​ព្រួយ​បារ​ម្ភ​ថា​ខ្លូន​ឯង​អាច​ជំនាញ​ពិ​គ្រោះ​យោ​ បល់​ដើម្បី​ទទួល​បាន​ការ​ចោទ​សូរ​ និង​វាយ​តម្លៃ​ពី​ភាព​ក្រៀម​ក្រំ​របស់​អ្នក​ ៕