រីករាយ​នឹង​ការ​លេង​ហ្គេម​ជាមួយ​Velocity Micro Raptor Z90

Velocity Micro Raptor Z90 គឺ​ជា​ម៉ាស៊ីន​ហ្គេម​ដែល​មាន​ទំហំ​ធំ​ហើយ​ក៏​មាន​កម្រិត​ដំណើរ​ការ​មិន​ ធម្មតា​ផង​ដែរ។ប្រព័ន្ធ​ម៉ាស៊ីន​របស់​វា​បំពាក់​ទៅ​ដោយ​សមាសធាតុ​ហ្គេម​ដ៏​ កំពូល​ដែរ​រួម​មាន​ Processor ​ប្រភេទ Intel Core i7-980Xនិង​ក្រាហ្វិក​កាត​ប្រភេទ ATI Radeon HD 5970ចំនួន​ពីរ។រី​ឯ​ការ​រចនា​របស់​វា​គឺ​មិន​មាន​ភាព​ឡូយ​ឆាយ​ឡើយ​ប៉ុន្តែ​ ការងារ​ផ្នែក​ហ្គេម​របស់​វាគឺ​បំពេញ​មុខ​ងារ​បាន​យ៉ាង​ប្រសើរ។សម្រាប់​លក្ខណ ​ពិសេស​របស់ Z90 នេះ​គឹ​វា​ប្រើ​RAMប្រភេទ​DDR3 SDRAM​ដែល​មាន​ទំហំ​ដល់​ទៅ6GBនិង​មាន​Solid state drive(SSD)​​ទំហំ 64GBសម្រាប់​ផ្ទុក​ប្រព័ន្ធ​ប្រតិបត្តិការ​និង​កម្មវិធី​ផ្សេងៗ​ព្រមទាំង​ ថាសរឹង​ដែល​មាន​ទំហំ1TBសម្រាប់​ផ្ទុក​ទិន្នន័យ​ផ្សេងទៀត។SSDរបស់​វា​គឺ​ពិត​ ជា​មាន​ល្បឿន​លឿន​ប៉ុន្តែ​វា​មាន​ទំហំ​តូច​នៅ​ឡើយ។លោកអ្នក​ត្រូវ​លុប​ចេញ​ នូវ​ហ្គេម​ដែល​មាន​ទំហំ​ធំ​ដើម្បី​រក្សា​ផ្ទៃ​ទំនេរ​បើ​មិន​ដូច្នោះ​ទេ​ លោកអ្នក​មុខ​ជា​ត្រូវ​ដំឡើង​កម្មវិធី​និង​ហ្គេម​នៅ​លើ​ថាស​រឹង​មិន​ខាន។ដូច​ នេះ​ជាមួយ​និង​កម្រិត​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​លោក​អ្នក​ពិត​ជា​មិន​ រាថយ​នោះ​ឡើយ។

PC For Game

លក្ខណ​ពិសេស​:
* ម៉ាស៊ីន​កុំព្យូទ័រ​ម៉ាកVelocity Micro Raptor Z90
* ជាជម្រើសសម្រាប់​ហ្គេម
* ប្រើប្រាស់Processorប្រភេទIntel Core i7
* ប្រើប្រាស់RAMដែល​មាន​ទំហំ6 GB
* ថាសរឹង​រក្សា​ទុក​ទិន្នន័យ​ទំហំ1064 GB
* ប្រើប្រាស់​ក្រាហ្វិក​កាត​ATI Radeon HD 5970 CrossFire
* មាន​Blu-Ray Discជា​Primary Optical Drive